ធ្វើការនៅហេបភីច័ន្ទតារា

ចូលរួមជាមួយយើងឥលូវនេះ និងដ្បើម្បីឱ្យមានការផ្លាស់ប្តូរ

សាលាហេបភីច័ន្ទតារា មាន បុគ្គលិកច្រើនជាង ៣៥០ ដែលមកពីប្រទេសផ្សេងៗ និងមានចម្រុះវប្បធម៌។

ក្រុមការងាររបស់យើងត្រូវបានបង្កើតឡើងដោយមានសមាសភាពពីបុគ្គលិកអប់រំ (បង្រៀនភាសាខ្មែរ ភាសាអង់គ្លេស វិទ្យាសាស្រ្ត និងផ្សេងជាច្រើនទៀត) បុគ្គលិកជំនាញ (ផ្នែកធនធានមនុស្ស ហិរញ្ញវត្ថុ បច្ចេកទេស កសិកម្ម ជាដើម) ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងកម្មសិក្សាក្នុង និងក្រៅប្រទេសផងដែរ ដែលទាំងអស់គ្នាមានគោលបំណងរួមគឺអប់រំក្មេងស្រីដើម្បីជួយបង្កើតពិភពលោកមួយដ៏ល្អប្រសើរ និងប្រកបដោយនិរន្តរភាព។ រាល់ភារកិច្ចដែលយើងបានបំពេញគឺសុទ្ធតែត្រូវបានជម្រុញលើកទឹកចិត្តដោយបេសកកម្មនេះ។

ប្រសិនបើបេសកកម្មរបស់យើងដើរស្របជាមួយទស្សនៈរបស់អ្នក ហើយអ្នកជឿថាចំណេះជំនាញរបស់អ្នកអាចបង្កើតជាផលជាវិជ្ជមានបាន សូមស្វែងរកឱកាសការងាររបស់យើងនៅទីនេះ!

ដោយសារតែមានចំនួនអ្នកដាក់ពាក្យមានច្រើន យើងសូមជម្រាបជូនអ្នកថាយើងនឹងឆ្លើយតបតែចំពោះបេក្ខភាពណាដែលស្របនឹងមុខតំណែងដែលមានប៉ុណ្ណោះ។

ឱកាស និងការអភិវឌ្ឍអាជីពការងារ

ទីតាំងរបស់យើង

ទីស្នាក់ការកណ្តាលរបស់អង្គការ Toutes à l'école មានទីតាំងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ចំណែកឯ សាលារៀនរបស់យើងមានទីតាំងនៅព្រែកថ្មី ចម្ងាយ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

បុគ្គលិករបស់យើងភាគច្រើនជាជនជាតិខ្មែរ ហើយក្នុងនោះ៥% ជាបុគ្គលិកបរទេសដែលមកពីអឺរ៉ុប អាហ្រ្វិក និងតំបន់ផ្សេងទៀត។

នាយកដ្ឋានរបស់យើង

  • នាយកដ្ឋានគរុកោសល្យ៖ មត្តេយ្យសិក្សា សាលាបឋមសិក្សា សាលាអនុវិទ្យាល័យ វិទ្យាល័យ
  • នាយកដ្ឋានធនធានមនុស្ស
  • នាយកដ្ឋានព័ត៌មានវិទ្យា
  • នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
  • នាយកដ្ឋានទំនាក់ទំនង និងឪពុកម្តាយធម៌
  • នាយកដ្ឋាន គម្រោង និងកសិអេកូឡូស៊ី
  • នាយកដ្ឋានសុខភាព
  • នាយកដ្ឋានសង្គម
  • អន្ទេវាសិកដ្ឋានសិស្ស ចំនួន ២
  • ផ្ទះនិស្សិតចំនួន ២ នៅទីរាជធានីភ្នំពេញ

ឱកាសការងារ

យើងផ្តល់ជូននូវឱកាសការងារជាច្រើនដែលរួមមានមុខតំណែងពេញម៉ោង ក្រៅម៉ោង កម្មសិក្សា និងការងារសម្រាប់សិស្សនិស្សិត។ តួនាទីទាំងនេះបានផ្តល់សម្រាប់អ្នកដើម្បីពង្រឹងចំណេះជំនាញនិងស្វែងរកសក្តានុពលរបស់អ្នកក្នុងវិស័យមួយចំនួនដូចជា៖

  • ហិរញ្ញវត្ថុ ៖ គណនេយ្យករ។ -ល-
  • ព័ត៌មានវិទ្យា៖ បុគ្គលិកព័ត៌មានវិទ្យា។ -ល-
  • គរុកោសល្យ៖ កីឡា ភាសាខ្មែរ ភាសាចិន ភាសាអង់គ្លេស ជីវវិទ្យា។​ -ល-
  • កិច្ចការសង្គម និងសុខភាព៖ ជំនួយការទន្តពេទ្យ ទន្តពេទ្យ ជំនួយការទន្តពេទ្យ ទន្តពេទ្យ។ -ល-
  • អន្ទេវាសិកដ្ឋាន៖ អនុរក្សអន្តេវាសិកដ្ឋាន នាយិកាអន្ទេវាសិកដ្ឋាន។​ -ល-

ការអភិវឌ្ឍន៍អាជីពការងារ

ផ្ទេតំណែង តំឡើងតំណែង និងផែនការបណ្តុះបណ្តាល គឺជាផែនការសកម្មភាពសំខាន់ៗដែលនឹងផ្តល់ជូនអ្នកនូវឱកាសឈានមុខគេសម្រាប់អាជីពការងារដ៏ល្អបំផុតនៅក្នុងស្ថាប័នរបស់យើង។ ផែនការទាំងនេះរួមមានទាំងការបណ្តុះបណ្តាលខាងក្រៅសាលា និងខាងក្នុងសាលា ការណែនាំនៅកន្លែងការងារ និងជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សាដែលស្របតាមតម្រូវការរបស់សាលាយើង។

ការរៀនសូត្រពីក្រុមការងារក៏ជាគុណតម្លៃខ្ពស់មួយផងដែរ ដោយសារតែសមាជិកក្រុមការងារមានចំណេះជំនាញ និងបទពិសោធន៍ផ្សេងៗគ្នា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានបង្កើតនូវវគ្គបណ្តុះបណ្តាលមួយចំនួនដល់បុគ្គលិករួមមានដូចជា៖

  • ការបណ្តុះបណ្តាលជំនាញសង្គ្រោះបឋមជាមួយ កាកបាទក្រហមកម្ពុជា
  • ការបណ្តុះបណ្តាលអំពីការប្រែប្រួលអាកាសធាតុជាមួយ YEP Academy
  • វគ្គបង្រៀនគរុកោសល្យសម្រាប់គ្រូបង្រៀនវ័យក្មេងនៅ វិទ្យាស្ថានជាតិអប់រំ

លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍

យើងផ្តល់ឱ្យបុគ្គលិករបស់យើងនូវ៖

  • ធ្វើការ ៥ ថ្ងៃ ឬ ៤០ ម៉ោង ក្នុងមួយសប្តាហ៍ / ប្រាក់បន្ថែមម៉ោងដែលត្រូវបានអនុម័តគឺត្រូវបានទូទាត់ ឬផ្តល់សំណងជាថ្ងៃឈប់សម្រាក។
  • ច្បាប់ឈប់សម្រាកពិសេស៖ ឈប់សម្រាកលំហែមាតុភាព (៣ ខែ) ដែលទទួលបានប្រាក់ខែពេញ ១០០% និងប្រាក់ឧបត្ថម្ភសម្រាប់កំណើតកូន ($១០០ សម្រាប់កូនដំបូង កូនលើកទី២ $៥០) / អាពាហ៍ពិពាហ៍ (៥ ថ្ងៃដែលទទួលបានប្រាក់ខែ)។ -ល-
  • ច្បាប់ឈប់សម្រាករយៈពេល២ សប្តាហ៍សម្រាប់បុណ្យចូលឆ្នាំខ្មែរ និងប្រាក់ឧបត្ថម្ភចូលឆ្នាំខ្មែរ
  • ច្បាប់ឈប់សម្រាកលំហែមាតុភាពដែលទទួលបានប្រាក់ខែពេញ ១០០% និងប្រាក់ឧបត្ថម្ភសម្រាប់កំណើតកូន ($១០០ សម្រាប់កូនដំបូង កូនលើកទី២ $៥០)
  • ប្រាក់ឧបត្ថម្ភបុណ្យសព
  • ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ឬឡានសាលាដឹកជញ្ចូនឥតគិតថ្លៃប្រចាំថ្ងៃទៅ និងមកពីសាលារៀន
  • អាហារថ្ងៃត្រង់ប្រចាំថ្ងៃដោយឥតគិតថ្លៃ
  • ធានារ៉ាប់រងលើគ្រោះថ្នាក់២៤ ម៉ោង និង បសស

ការងារជាអ្នកស្ម័គ្រចិត្ត និងកម្មសិក្សា

ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលបរទស យើងក៏ផ្តល់ឱកាសសម្រាប់អ្នកស្ម័គ្រចិត្ត និងសិស្សនិស្សិតចូលរួមចំណែកក្នុងគម្រោងរបស់សាលាហេភីច័ន្ទតារាផងដែរ។

ការងារជាអ្នកស្ម័គ្រចិត្ត ឬកម្មសិក្សាផ្តល់ឱកាសដ៏មានតម្លៃក្នុងការរួមចំណែក និងសិក្សារៀនសូត្រពីគម្រោងរបស់យើង។ អ្នកអាចបង្រៀនមុខវិជ្ជាមួយចំនួនដូចជាភាសាអង់គ្លេស ឬសិល្បៈ និងសិប្បកម្ម ឬពង្រឹងជំនាញរបស់អ្នកក្នុងវិស័យផ្សេងទៀតដូចជា ទំនាក់ទំនង គម្រោងទាក់ទងនិងបរិស្ថាន ឬការគ្រប់គ្រងអន្ទេវាសិកដ្ឋាន។

យើងមានលក្ខណៈពិសេសទៅលើវប្បធម៌ចម្រុះ និងបរិយាបន្នតាមរយៈការទទួលអ្នកស្ម័គ្រចិត្តដែលមានជំនាញភាសាអង់គ្លេស និងអ្នកស្ម័គ្រចិត្តមកពីស្ថាប័នផ្សេងៗគ្នា ដើម្បីជម្រុញការងារប្រចាំថ្ងៃរបស់យើងឱ្យបានពេញក្នុងឆ្នាំសិក្សា។

យើងដំណើរការកម្មវិធី និងគម្រោងមួយចំនួនដូចជា ក្មេងស្រី និងវិទ្យាសាស្ត្រ (Girls & Science) និង ច័ន្ទតារាអេកាដេមី (Chandara Academy) (ដែលជាការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក)។ ជារៀងរាល់ឆ្នាំ យើងស្វែងរកអ្នកស្ម័គ្រចិត្តជាច្រើនរូបដើម្បីរិះរកកែលម្អវិធីសាស្រ្តបង្រៀន និងបណ្តុះផ្នត់គំនិតដល់សិស្សរបស់យើង។

យើងផ្តល់អាហារ និងកន្លែងស្នាក់នៅដល់អ្នកស្ម័គ្រចិត្ត និងអ្នកកម្មសិក្សា។

ពេលល្ងាច ចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ និងវិស្សមកាលត្រូវបានចាត់ទុកថាជាពេលសម្រាកពីការងារ ពេលខ្លះអ្នកអាចតម្រូវឱ្យអ្នកចូលរួមព្រឹត្តិការណ៍ ឬដំណើរកម្សាន្តណាមួយដែលរៀបចំនៅក្នុងសាលា ឬក្រៅបរិវេណសាលា។

ដំណើរការជ្រើសរើស

សូមផ្ញើអ៊ីម៉ែលរបស់អ្នកទៅកាន់ក្រុមការងារផ្នែកធនធានមនុស្សរបស់យើង។

Job opportunity

ដំណឹងជ្រើសរើសបុគ្គលិកទាំងអស់ជាមួយ ហេបភីច័ន្ទតារា ដែលរួមទាំងមុខតំណែងជាអ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ។

ជំនួយការឪពុកម្តាយធម៌

ប្រមូល និងចងក្រងសំបុត្រកាតប៉ុស្តាល់របស់ឪពុកម្តាយធម៌ ដែលរួមមានរូបភាព អត្ថបទ គំនូរ និងការឆ្លើយតបផ្ទាល់ខ្លួន ហើយប្រគល់ជាកញ្ចប់ដល់សិស្សានុសិស្ស ព្រមទាំងយករូបភាពរបស់កុមារដែលបានទទួល។ ជួយក្នុងការទិញក្រដាសខ្ចប់កាដូរពីទីផ្សារ ការវាស់វែង និងការចែកឯកសណ្ឋាន។

នាយកដ្ឋានទំនាក់ទំនង & ឪពុកម្តាយធម៌
រាយការណ៍ផ្ទាល់ទៅកាន់នាយកផ្នែកទំនាក់ទំនង & ឪពុកម្តាយធម៌
ប្រភេទកិច្ចសន្យាកិច្ចសន្យាការងារគ្មានរយៈពេលកំណត់ (UDC)
ម៉ោងធ្វើការ40 ម៉ោង/សប្តាហ៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

ទំនួលខុសត្រូវចម្បង

1- ធានាឱ្យបាននូវការគ្រប់គ្រងល្អ និងការត្រួតពិនិត្យទំនាក់ទំនងជាមួយឪពុកម្តាយធម៌

  • បង្កើត និងរៀបចំចាត់ថ្នាក់នៃលិខិតស្នាម និងបណ្តុំឯកសារ។
  • កិច្ចការដែលទាក់ទងនឹងការឧបត្ថម្ភប្រចាំថ្ងៃផ្សេងទៀត (តាមដានកាដូរ និងរបាយការណ៍)។
  • បញ្ចូលសំបុត្រជាភាសាអង់គ្លេសទៅក្នុងបណ្តុំផ្ទុកទិន្នន័យ

2- កាតប៉ូស្កាល់

  • ថតរូបសិស្ស កែសម្រួល ហើយផ្តិតរូបថតទាំងនោះ។
  • សម្របសម្រួលការផលិតកាតជាភាសាអង់គ្លេស/បារាំង និងការគូរ គ្រូ និងសិស្សនៅកម្រិតនីមួយៗ។
  • ជួយក្នុងការផ្ទៀងផ្ទាត់កាតប៉ុស្តាល់ប្រចាំត្រីមាសសម្រាប់សិស្សប្រម៉ាណជា 1300 នាក់ ដែលម្នាក់ៗមានឪពុកម្តាយធម៌ 3 ឬ 4 នាក់។

3- សកម្មភាពផ្សេងៗ

  • បណ្តុំផ្ទុកទិន្នន័យ
  • ប្រមូលការវាស់វែងទាំងអស់ដោយសហការជាមួយ School Life ដើម្បីបញ្ជាទិញឯកសណ្ឋានថ្មី។
  • គោរពបទបញ្ញត្តិរបស់សាលា
  • ចូលរួមក្នុងកិច្ចប្រជុំតាមនាយកដ្ឋាន ឬការប្រជុំបុគ្គលិក (ក្នុងករណីដែលប្រធានផ្នែកអវត្តមាន)
  • ប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារទាំងអស់ និងបំពេញការងារដោយភាពបត់បែន

អ្នកអប់រំផ្នែកសុខភាព និងសុខភាពបន្តពូជ និងពេទ្យឆ្មប

ផ្តល់ការអប់រំសុខភាពផ្លូវភេទសមស្របតាមអាយុ ផ្តល់ការប្រឹក្សាជាបុគ្គល និងសេវាកម្មឆ្មបដល់សិស្ស និងក្រុមគ្រួសារ។ សេវាកម្មទាំងអស់នេះមានគោលបំណងលើកកម្ពស់អាកប្បកិរិយាដែលមានសុវត្ថិភាព កាត់បន្ថយសកម្មភាពផ្លូវភេទដែលមានហានិភ័យ និងគាំទ្រដល់សុខុមាលភាពសិស្សានុសិ្សទូទៅតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកសុខភាព ផ្នែកអប់រំ និងផ្នែកសង្គម។

នាយកដ្ឋាននាយកដ្ឋានសុខភាព
រាយការណ៍ផ្ទាល់ទៅកាន់ប្រធានផ្នែកសុខភាព
ប្រភេទកិច្ចសន្យាកិច្ចសន្យារយៈពេលមានកំណត់ (FDC) - ចាប់ពីខែកញ្ញាដល់ខែធ្នូ
ម៉ោងធ្វើការ40 ម៉ោង/សប្តាហ៍ កាលវិភាគធ្វើការបត់បែនអាស្រ័យលើតម្រូវការរបស់នាយកដ្ឋាន (ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍)

ទំនួលខុសត្រូវចម្បង

អ្នកអប់រំផ្នែកសុខភាព និងសុខភាពបន្តពូជ

  • ធ្វើកិច្ចតែងការបង្រៀន និងរៀបចំកម្មវិធីសិក្សា និងកាលវិភាគដែលស្របតាមការផ្លាស់ប្តូរក្នុងនាយកដ្ឋានគរុកោសល្យ
  • បង្កើតសម្ភារៈ និងបរិក្ខាក្នុងការបង្រៀន និងបង្កើតវិធីសាស្ត្របង្រៀនដែលមានភាពច្នៃប្រឌិតដើម្បីបង្រៀនសិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព
  • កែសម្រួល និងធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ ដោយផ្អែកលើការសិក្សាអំពីរោគរាតត្បាត និងរួមបញ្ចូលលំហាត់ជាក់ស្តែងទៅក្នុងការបង្រៀន
  • ជ្រើសរើសសម្ភារៈបង្រៀនដែលសមរម្យសម្រាប់សិស្សានុសិស្សក្នុងការប្រឹក្សាយោបល់ជាមួយប្រធានផ្នែកសុខភាព និងដាក់ការបញ្ជាទិញផ្សេងៗប្រសិនបើចាំបាច់
  • ធានាបាននូវការថែទាំត្រឹមត្រូវនូវរាល់ឧបករណ៍ប្រើប្រាស់វិជ្ជាជីវៈទាំងអស់

ពេទ្យឆ្មប

  • បង្កើតបរិយាកាសដែលកក់ក្តៅសម្រាប់អ្នកជំងឺ និងគ្រប់គ្រងសកម្មភាពជាមួយនឹងរបៀបវារៈដែលបានរៀបចំទុក និងរក្សាកំណត់ត្រាអ្នកជំងឺ
  • ធ្វើការសម្ភាសន៍បុគ្គលអំពីសុខុមាលភាពខាងអារម្មណ៍ សុខភាពផ្លូវភេទ ការពន្យារកំណើត ការមានផ្ទៃពោះ និងជំងឺកាមរោគសម្រាប់សិស្សានុសិស្ស
  • រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពន្យារកំណើត អនាម័យ និងរបបអាហារ និងចែករំលែកលទ្ធផលសម្រាប់ការសិក្សាអំពីរោគរាតត្បាត
  • ផ្តល់ការប្រឹក្សាផ្នែករោគស្ត្រី ការពន្យារកំណើតបន្ទាន់ និងការបញ្ជូនបន្តសម្រាប់ការថែទាំឯកទេស
  • ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកាមរោគ ផ្តល់ការប្រឹក្សាមុនពេលរំលូតកូន និងធ្វើការបញ្ជូនបន្ត
  • ផ្តល់ព័ត៌មានតាមរយៈមធ្យោបាយផ្សេងៗ និងរាយការណ៍ពីសកម្មភាពប្រចាំខែដល់អ្នកគ្រប់គ្រង និងវេជ្ជបណ្ឌិតដែលទទួលបន្ទុក

ផ្សេងៗ

  • ចូលរួមក្នុងព្រឹត្តិការណ៍របស់សាលា សិក្ខាសាលា និងវ័គ្គបណ្តុះបណ្តាលផ្សេងៗ
  • អនុវត្តតាមកម្មវិធីបង្ការដែលកំណត់ដោយអាជ្ញាធរសុខាភិបាល និងសាលារៀន
  • ជួយដល់ក្រុមការងារផ្នែកសុខភាពនៅពេលដែលត្រូវការ
  • អាចបំពេញការងារសម្រាប់កិច្ចការដែលត្រូវការសម្រាប់ស្ថានភាពបន្ទាន់ផ្សេងៗ
  • ប្រមូលសំរាមស្របតាមច្បាប់អនាម័យដែលបានកំណត់

មិនអាចស្វែងរកងារដែលអ្នកចង់ធ្វើមែនទេ? សូមផ្ញើ CV និង Cover Letter របស់អ្នក និងផ្នែកការងារដែលអ្នកចាប់អារម្មណ៍មកកាន់៖ recruitment@happychandara.org

Alpha Yaya Bah - ប្រធានគម្រោង

ជាអ្នកគ្រប់គ្រងផ្នែកគម្រោងនៅសាលាហេបភីច័ន្ទតារាតាំងពីឆ្នាំ២០២២ វាគឺជាបទពិសោធន៍មួយដែលបានជម្រុញ និងលើកទឹកចិត្តរបស់ខ្ញុំ។ ខ្ញុំនិងក្រុមការងារបានបង្កើត និងអនុវត្តគម្រោងក្នុងវិស័យភស្តុភារកម្ម សំណង់ បរិស្ថាន និងការអប់រំ។ បើទោះបីជាមានឧបសគ្គធំយ៉ាងណាក៏ដោយ ប៉ុន្តែឧបសគ្គទាំងនេះវាជារង្វាន់ដែលមិនអាចកាត់ថ្លៃបានទៅវិញសម្រាប់ខ្ញុំ។ យើងមានក្រុមការងារចម្រុះវប្បធម៌ដែលមានទឹកចិត្ត និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគម្រោងប្រកបដោយនិរន្តរភាព ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០។ ជាការពិតណាស់ ខ្ញុំដឹងថាការងាររបស់ខ្ញុំកំពុងជួយផ្លាស់ប្តូរជីវិត និងឱកាសរបស់ក្មេងស្រីមកពីក្រុមងាយរងគ្រោះ វាគឺជាមូលហេតុនៃការជម្រុញលើកទឹកចិត្តឥតឈប់ឈរ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានសំណាងណាស់ដែលបានចូលរួមចំណែកក្នុងការអប់រំ និងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីទាំងនេះ។

គឹម ចាន់ផល្លា – នាយិកាអន្ទេវាសិកដ្ឋានសិស្សទី១

ខ្ញុំបានបម្រើការងារនៅសាលាហេបភីច័ន្ទតារាក្នុងឆ្នាំ២០១០។ អន្ទេវាសិកដ្ឋានរបស់យើងទទួលសិស្សឱ្យស្នាក់នៅចំនួន១៦៣ នាក់ចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២។

សិស្សានុសិស្សមកស្នាក់នៅទីនេះគឺដោយមូលហេតុមកពីកត្តាភូមិសាស្រ្ត ឬកត្តាគ្រួសារ។ យើងផ្តល់កន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ដើម្បីឱ្យពួកគេអាចផ្តោតលើការសិក្សា ហើយរីករាយជាមួយសកម្មភាពក្រៅម៉ោងសិក្សា។ យើងមានសិស្សានុសិស្សស្នាក់នៅពេញមួយសប្តាហ៍ ហើយក៏មានសិស្សខ្លះទៀតស្នាក់នៅចុងសប្តាហ៍ផងដែរ។ ហើយក៏មានសិស្សខ្លះទៀតស្នាក់នៅចុងសប្តាហ៍ផងដែរ។ 

Samnang Chhea– Social manager

ខ្ញុំបានចាប់ផ្តើមការងារនៅសាលាហេបភីច័ន្ទតារាក្នុងឆ្នាំ ២០១៧ ។

ជាមួយនឹងក្រុមការងារសង្គម យើងផ្តល់ការគាំទ្រ និងបានបង្កើតគម្រោងជាច្រើនផងដែរ។

ដើម្បីជួយដល់សិស្សានុសិស្សរបស់យើង និងគ្រួសារ ដូចជាការចែកកញ្ចែងអាហារ ការដឹកជញ្ជូន ការថែទាំសុខភាពបឋម។

ការវាយតម្លៃឱ្យសិស្សទទួលបានការស្នាក់នៅអន្ទេវាសិកដ្ឋាន និងការលើកកម្ពស់ការយល់ដឹងជាដើម។ គ្រួសាររបស់យើងប្រឈមមុខនឹងបញ្ហាជាច្រើន ហើយគម្រោងលំនៅឋានគឺជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងទៀតដែលស្វែងរកដំណោះស្រាយប្រឆាំងនឹងបរិស្ថានដែលមិនឋិតឋេរ កង្វះអនាម័យនៅលំនៅឋាន និងកង្វះលទ្ធភាពទទួលបានតម្រូវការជាមូលដ្ឋាន។ 

"យើងជឿជាក់យ៉ាងមុតមាំថា ជំនួយដ៏អស្ចារ្យទាំងនេះអាចជួយសិស្សានុសិស្ស និងគ្រួសាររបស់ពួកគេឱ្យទទួលបាន នូវជីវភាពរស់នៅកាន់តែប្រសើរ និងមានសុវត្ថិភាព"

ធី សាវរីន - នាយកគរុកោសល្យ

ខ្ញុំបានចាប់ផ្តើមធ្វើការនៅសាលាហេបភីច័ន្ទតារាក្នុងឆ្នាំ២០១៧។ គោលដៅចម្បងរបស់ខ្ញុំបន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិតផ្នែកអប់រំ គឺការបំពេញការងារនៅសាលារៀនណាមួយដែលខ្ញុំអាចផ្តល់ការអប់រំដែលមានគុណភាពដ៏ល្អទៅដល់យុវជនកម្ពុជា ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងយ៉ាងទូលំទូលាយ ជំនាញដែលចាំបាច់ ការគិតវិជ្ជមាន និងផ្នត់គំនិតដែលមានភាពធន់ ។

ក្នុងនាមខ្ញុំជានាយកគរុកោសល្យនៅសាលាហេបភីច័ន្ទតារា ខ្ញុំមានឱកាសបង្ហាញនូវទស្សនៈវិស័យ និងអនុវត្តវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិតដល់ក្មេងស្រី និងផ្តល់សិទ្ធិអំណាចឱ្យពួកគេក្លាយជាអ្នកដឹកនាំនាពេលអនាគត។ ខ្ញុំមានអារម្មណ៍ថាមានមោទនភាពយ៉ាងក្រៃលែងដែលមានមិត្តរួមការងារដែលបើកចិត្តទទួលយកអ្វីដែលថ្មី។ សាលាហេបភីច័ន្ទតារាបានទទួលនិងប្រើប្រាស់នូវគតិអប់រំរបស់ខ្ញុំនិងអនុញ្ញាតដើម្បីឱ្យខ្ញុំមបានចូលរួមចំណែកបង្កើតសមទ្ធផលជាវិជ្ជមានសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

ជុន សុជាតា អ្នកសម្របសម្រួលកម្មវិធីចំណេះដឹងសកល (OSM)

ខ្ញុំបានចូលរួមជាមួយសាលាហេបភីច័ន្ទតារាជាគ្រូបង្រៀននៅឆ្នាំ ២០១៧។ ឥឡូវនេះខ្ញុំទទួលបន្ទុកលើកម្មវិធីជាច្រើនដែលរៀបចំសម្រាប់សិស្សានុសិស្សដើម្បីផ្តល់ឱ្យពួកគេនូវជំនាញជាក់ស្តែង និងផ្នត់គំនិត និងការណែនាំអំពីអាជីព ដើម្បីដឹកនាំពួកគេឱ្យទទួលបានការងារល្អបំផុត។

Our three programs (Open Students Mind, ICT, and Solidarity Projects) prepare our girls for their professional and adult life. For the Open Students Mind program, we cover six main topics: Values, Health, Environment, Society, Women, and Brand Cambodia/Entrepreneurship, using both indoor and outdoor learning methods. To enhance both soft and hard skills, we employ a Project-Based Learning approach to design community project.

នៅក្នុងកម្មវិធីទំនាក់ទំនង និងសារគមនាគមន៍យើងមានបង្រៀនកម្មវីធី Microsoft Office និងបច្ចេកវិទ្យា រួមទាំងកម្មវិធី Google Suite អ៊ីមែល និងកម្មវិធីសរសេរកូដដែលទាក់ទងនិងវិទ្យាសាស្ត្រ និង បញ្ញាសិប្បនិម្មិត (AI) ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សក្នុងការខិតខំប្រឹងប្រែងនាពេលអនាគត។ គម្រោងសហគមន៍ មានគោលបំណងលើកកំពស់សមត្ថភាពទាំងសហគមន៍ និងសិស្សានុសិស្ស។ បច្ចុប្បន្ននេះ យើងកំពុងដំណើរការគម្រោងចំនួនពីរ៖ គម្រោងបណ្ណាល័យចល័ត និងគម្រោងជួយប្រងៀនសិស្សានុសិស្សស្នាក់នៅអន្ទេវាសិកដ្ឋាន។

ក្រុមការងារតម្រង់ទិសវិជ្ជាជីវៈ ពិនិត្យតាមដានសិស្សានុសិស្សរបស់យើងក្នុងអំឡុងឆ្នាំសិក្សា ដើម្បីជួយពួកគេក្នុងការស្វែងរកសាកលវិទ្យាល័យ វគ្គបណ្តុះបណ្តាល និងឱកាសការងារ។

ភី សុភ័ក្ត - នាយកកម្មវិធីអប់រំពីរភាសា

ចាប់តាំងពីចូលធ្វើការនៅសាលាហេបភីច័ន្ទតារាក្នុងឆ្នាំ២០១៣ ខ្ញុំមានមោទនភាពក្នុងការចូលរួមចំណែកក្នុងការផ្លាស់ប្តូរបរិយាកាសអប់រំ។ ក្នុងនាមជានាយកកម្មវិធីអប់រំពីរភាសា ខ្ញុំបានធ្វើការជាមួយក្រុមការងារដែលខិតខំប្រឹងប្រែងដើម្បីបង្កើតកម្មវិធីសិក្សាដើម្បីផ្តល់ឱ្យសិស្សានុសិស្សរបស់យើងនូវជំនាញភាសាអង់គ្លេសដ៏ខ្លាំងពូកែ និងទស្សនវិស័យជាសកល ទន្ទឹមនឹងរក្សាបាននូវវប្បធម៌ខ្មែររបស់យើង។ ចំណុចផ្តោតសំខាន់របស់ខ្ញុំគឺរៀបចំពួកគេឱ្យមានការប្រកួតប្រជែងជាមួយសិស្សានុសិស្សដែលមកពីសាលាអន្តរជាតិឈានមុខគេក្នុងប្រទេសកម្ពុជា និងដំណើការប្រចាំថ្ងៃរបស់នាយកដ្ឋានភាសាអង់គ្លេស។

អ្វីដែលដឹកនាំចិត្តខ្ញុំឱ្យមកកាន់សាលាហេបភីច័ន្ទតារាគឺបេសកកម្មដ៏ជ្រាលជ្រៅរបស់សាលាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់ក្មេងស្រីមកពីគ្រួសារក្រីក្រ។ នៅក្នុងអតីតកាល ក្មេងស្រីខ្មែរបានប្រឈមមុខនឹងឧបសគ្គចម្បងៗដើម្បីទទួលបានការអប់រំ ហើយខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរផ្នត់គំនិតនេះ។ ពីការបង្រៀនភាសាអង់គ្លេសនៅកម្រិតទាប រហូតដល់ការដឹកនាំក្រុមអ្នកអប់រំដែលមានការប្តេជ្ញាចិត្ត ខ្ញុំមានជំនឿថា សិស្សានុសិស្សទាំងអស់នៅសាលាហេបភីច័ន្ទតារា អាចយកឈ្នះលើស្ថានភាពរបស់ពួកគេ និងក្លាយជាបុគ្គលដែលមានទំនុកចិត្ត និរន្តរភាពខ្លួនឯង នឹងក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត។ វាជាកិត្តយសដែលខ្ញុំបានចូលរួមចំណែកក្នុងបេសកកម្មនេះ ដោយដឹងថាអ្វីដែលខ្ញុំកំពុងធ្វើគឺដើម្បីរៀបចំអនាគតសម្រាប់ក្មេងស្រីនូវរាល់ឱកាសទាំងអស់ដើម្បីទទួលបានភាពជោគជ័យ។