បេសកកម្មរបស់យើង នៅប្រទេសកម្ពុជា

សាលាហេបភីច័ន្ទតារាបានបង្កើតឡើងមុនដំបូងបង្អស់ក្នុងឆ្នាំ២០០៥ ដោយអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយនៅប្រទេសបារាំងឈ្មោះថា Toutes à l’écoleដោយបានផ្តល់ការអប់រំពីរភាសាដែលមានគុណភាពខ្ពស់ដល់ក្មេងស្រីដែលជួបការលំបាកបំផុត និងដោយឥតគិតថ្លៃ។ បន្ទាប់ពីសាលាបឋមសិក្សា យើងបានសាងសង់សាលាអនុវិទ្យាល័យ សាលាវិទ្យាល័យ អន្តេវាសិកដ្ឋានចំនួនពីរ បង្កើតផ្នែកសង្គម និងសុខភាព ហើយបន្ទាប់មកផ្ទះសម្រាប់និស្សិតស្នាក់នៅចំនួនពីរនៅរាជធានីភ្នំពេញ។ បេសកកម្មរបស់យើងគឺផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីទាំងអស់នោះឱ្យប្រែក្លាយជាស្ត្រីដែលមានសមិទ្ធផលជាវិជ្ជមាននៅក្នុងប្រទេស ហើយសមិទ្ធផលជាវិជ្ជមាននេះបានជួយដល់មនុស្ស និងភពផែនដីមួយនេះក្នុងស្ថានភាពដ៏ល្អប្រសើរ។

សព្វថ្ងៃនេះមានក្មេងស្រីជាង ១ ៧០០ នាក់បានចុះឈ្មោះចូលរៀនក្នុងកម្មវិធីរបស់យើងដែលមានសិស្សថ្មីចំនួន ១០០ នាក់បានចូលរៀនជារៀងរាល់ឆ្នាំ។ ពួកគេទទួលបានការគាំទ្រជាបន្តបន្ទាប់សម្រាប់ការសិក្សា រួមមានថ្នាក់ឧត្តមសិក្សា ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់ពេលចូលបំពេញការងារដំបូង។ សាលារបស់យើងត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាតាមរយៈការអនុវត្តតាមកម្មវិធីសិក្សាររបស់ក្រសួង ហើយយើងក៏ទទួលបានប័ណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន កត្តាជោគជ័យនេះកើតចេញពីគំនិតផ្តួចផ្តើមផ្សេងៗជាច្រើនដែលមានលក្ខណៈជានិរន្តរភាព ដែលក្នុងនោះរួមមានកសិកម្មសរីរាង្គធំមួយរបស់យើងដែលបានផ្គត់ផ្គង់ដល់អាហារដ្ឋាន។ យើងក៏បានជួយគាំទ្រដល់គ្រួសារ និងសហគមន៍តាមរយៈសកម្មភាពផ្សេងៗ ដូចជាការសាងសង់ផ្ទះឡើងវិញដែលមានច្រើនជាង៥០ ខ្នងរួចមកហើយ។ 

ប្រវត្តិរបស់យើង

អ្នកស្រី Tina Kieffer- ជាប្រធានស្ថាបនិក

ប្រកបអាជីពជាអ្នកបោះពុម្ព និងផ្សព្វផ្សាយសាព័ត៌មាន រួមទាំងបានបធ្វើការជានិពន្ធនាយករបស់ទស្សនាវដ្តី Marie Claire ។ អ្នកស្រី Tina Kieffer បានបង្កើតអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយឈ្មោះថា Toutes à l'école បន្ទាប់ពីបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងឆ្នាំ២០០៤ គឺជាពេលវេលាដែលបានផ្លាស់ប្តូររបត់ជីវិតអ្នកស្រី ហើយវាជាកន្លែងដែលអ្នកស្រីបានជួបក្មេងស្រីកំព្រាម្នាក់ដែលក្រោយមកបានក្លាយជាកូនចិញ្ចឹមទីប្រាំ។

បេសកកម្មរបស់អ្នកស្រីគឺដើម្បីលើកកម្ពស់ការអប់រំក្មេងស្រីនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីអប់រំនៅសាលាហេភីច័ន្ទតារាដែលជាគម្រោងធ្វើឱ្យមានសមិទ្ធផលជាវិជ្ជមាន។ ដើម្បីសម្រេចគោលដៅនេះ អ្នកស្រីបានធ្វើយុទ្ធនាការផ្សព្វផ្សាយមួយឈ្មោះថា La Rose Marie Claire ដែលបានផ្តល់ជាមូលនិធិដល់ការសាងសង់សាលាហេភីច័ន្ទតារាហើយឈ្មោះហេបភីច័ន្ទតារានេះគឺដាក់តាមឈ្មោះកូនស្រីចិញ្ចឹមទីប្រាំបស់គាត់ដែលមកពីប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០០៩ អ្នកស្រី Tina បានធ្វើការសម្រេចចិត្តចាកចេញពីទស្សនាវដ្តី Marie Claire និងវិស័យផ្សព្វផ្សាយព័ត៌មាន ដើម្បីប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះបេសកកម្មមនុស្សធម៌មួយនេះ។ ចាប់តាំងពីពេលនោះមក អ្នកស្រីបានបែងចែកពេលវេលារវាងការស្វែងរកប្រភពធនធានហិរញ្ញវត្ថុនៅប្រទេសបារាំង និងការគ្រប់គ្រងសាលាហេភីច័ន្ទតារានៅក្នុងប្រទេសកម្ពុជា ដែលមកទល់ពេលនេះ សាលារៀននេះបានវិវត្តទៅជាគ្រឹះស្ថានសិក្សាយ៉ាងសម្បូរបែបជាមួយគោលគំនិតផ្តោតលើការអប់រំអំពីបរិស្ថានផងដែរ។

ចាប់តាំងពីពេលនោះមក អ្នកស្រីបានបែងចែកពេលវេលារវាងការស្វែងរកប្រភពធនធានហិរញ្ញវត្ថុនៅប្រទេសបារាំង និងការគ្រប់គ្រងគម្រោងនៅប្រទេសកម្ពុជា។

ស្វែងយល់អំពីអ្វីដែលយើងធ្វើ

គរុកោសល្យរបស់យើង

គម្រោងរបស់យើង

ធនធានមនុស្ស

ស្ថិតិរបស់សាលាហេបភីច័ន្ទតារា

សិស្សានុសិស្ស
0
ប្រលងជាប់មធ្យមសិក្សាទុតិយភូមិ
0 %
បន្តថ្នាក់ឧត្តមសិក្សា
0
បុគ្គលិកច្រើនជាង
0

ដើម្បី​ឱ្យសាលាហេបភីច័ន្ទតារាមាននិរន្តរភាព

ដំណើការរបស់សាលាហេបភីច័ន្ទតារា ត្រូវបានគាំទ្រជាចម្បងមកពីម្ចាស់ជំនួយដែលជាអ្នករ៉ាប់រងលើថ្លៃចំណាយលើការសិក្សាសម្រាប់សិស្សានុសិស្សរបស់យើង។

អ្វីដែលធ្វើឱ្យស្ថាប័នរបស់យើងមានលក្ខណៈពិសេសគឺយើងមានសម្ព័ន្ធភាពដ៏ពិសេសរវាងម្ចាស់ជំនួយនិងក្មេងស្រីដែលទទួលជំនួយដោយផ្ទាល់។ សិស្សានុសិស្សត្រូវសរសេរសំបុត្រផ្ញើទៅកាន់ឪពុកម្តាយធម៌របស់ពួកគេបីដងក្នុងមួយឆ្នាំ ដោយជំរុញឱ្យពួកគេមានទំនាក់ទំនង ហើយមានឪពុកម្តាយធម៌ខ្លះបានមកលែងកូនធម៌របស់ពួកគេនៅសាលាទៀតផងដែរ។

បន្ថែមពីការបរិច្ចាកសរបស់ម្ចាស់ជំនួយ ក្រុមការងាររបស់យើងនៅទីក្រុងប៉ារីសក៏បានរៀបចំកម្មវិធីរៃអង្គាសមូលនិធិជាប្រចាំឆ្នាំផងដែរ។ យើងក៏មានដៃគូសហការជាមួយម៉ាកយីហោធំៗរបស់ប្រទសបារាំង ដែលជាអ្នកគាំទ្រជួយយើងយ៉ាងពេញលេញសម្រាប់ដំណើរការអនុវត្តគម្រោងសាលារៀនទៅបានយ៉ាងរលូន។

ប្រសិនបើអ្នកមានបំណងជួយគាំទ្រដល់យើងខ្ញុំ អ្នកអាចចូលរួមផ្តល់ជាវិភាគទាន។

ម្ចាស់ជំនួយ និងដៃគូរសហការរបស់យើង

ព័ត៌មានរបស់យើង

ចូលរួមជាមួយក្រុមការងារយើងដើម្បីបង្កើតការផ្លាស់ប្តូរ

ស្វែងយល់បន្ថែមអំពី Toutes à l'école Logo