ផ្តល់ការអប់រំសុខភាពផ្លូវភេទសមស្របតាមអាយុ ផ្តល់ការប្រឹក្សាជាបុគ្គល និងសេវាកម្មឆ្មបដល់សិស្ស និងក្រុមគ្រួសារ។ សេវាកម្មទាំងអស់នេះមានគោលបំណងលើកកម្ពស់អាកប្បកិរិយាដែលមានសុវត្ថិភាព កាត់បន្ថយសកម្មភាពផ្លូវភេទដែលមានហានិភ័យ និងគាំទ្រដល់សុខុមាលភាពសិស្សានុសិ្សទូទៅតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកសុខភាព ផ្នែកអប់រំ និងផ្នែកសង្គម។
នាយកដ្ឋាន | នាយកដ្ឋានសុខភាព |
រាយការណ៍ផ្ទាល់ទៅកាន់ | ប្រធានផ្នែកសុខភាព |
ប្រភេទកិច្ចសន្យា | កិច្ចសន្យារយៈពេលមានកំណត់ (FDC) - ចាប់ពីខែកញ្ញាដល់ខែធ្នូ |
ម៉ោងធ្វើការ | 40 ម៉ោង/សប្តាហ៍ កាលវិភាគធ្វើការបត់បែនអាស្រ័យលើតម្រូវការរបស់នាយកដ្ឋាន (ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍) |
ទំនួលខុសត្រូវចម្បង
អ្នកអប់រំផ្នែកសុខភាព និងសុខភាពបន្តពូជ
- ធ្វើកិច្ចតែងការបង្រៀន និងរៀបចំកម្មវិធីសិក្សា និងកាលវិភាគដែលស្របតាមការផ្លាស់ប្តូរក្នុងនាយកដ្ឋានគរុកោសល្យ
- បង្កើតសម្ភារៈ និងបរិក្ខាក្នុងការបង្រៀន និងបង្កើតវិធីសាស្ត្របង្រៀនដែលមានភាពច្នៃប្រឌិតដើម្បីបង្រៀនសិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព
- កែសម្រួល និងធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ ដោយផ្អែកលើការសិក្សាអំពីរោគរាតត្បាត និងរួមបញ្ចូលលំហាត់ជាក់ស្តែងទៅក្នុងការបង្រៀន
- ជ្រើសរើសសម្ភារៈបង្រៀនដែលសមរម្យសម្រាប់សិស្សានុសិស្សក្នុងការប្រឹក្សាយោបល់ជាមួយប្រធានផ្នែកសុខភាព និងដាក់ការបញ្ជាទិញផ្សេងៗប្រសិនបើចាំបាច់
- ធានាបាននូវការថែទាំត្រឹមត្រូវនូវរាល់ឧបករណ៍ប្រើប្រាស់វិជ្ជាជីវៈទាំងអស់
ពេទ្យឆ្មប
- បង្កើតបរិយាកាសដែលកក់ក្តៅសម្រាប់អ្នកជំងឺ និងគ្រប់គ្រងសកម្មភាពជាមួយនឹងរបៀបវារៈដែលបានរៀបចំទុក និងរក្សាកំណត់ត្រាអ្នកជំងឺ
- ធ្វើការសម្ភាសន៍បុគ្គលអំពីសុខុមាលភាពខាងអារម្មណ៍ សុខភាពផ្លូវភេទ ការពន្យារកំណើត ការមានផ្ទៃពោះ និងជំងឺកាមរោគសម្រាប់សិស្សានុសិស្ស
- រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពន្យារកំណើត អនាម័យ និងរបបអាហារ និងចែករំលែកលទ្ធផលសម្រាប់ការសិក្សាអំពីរោគរាតត្បាត
- ផ្តល់ការប្រឹក្សាផ្នែករោគស្ត្រី ការពន្យារកំណើតបន្ទាន់ និងការបញ្ជូនបន្តសម្រាប់ការថែទាំឯកទេស
- ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកាមរោគ ផ្តល់ការប្រឹក្សាមុនពេលរំលូតកូន និងធ្វើការបញ្ជូនបន្ត
- ផ្តល់ព័ត៌មានតាមរយៈមធ្យោបាយផ្សេងៗ និងរាយការណ៍ពីសកម្មភាពប្រចាំខែដល់អ្នកគ្រប់គ្រង និងវេជ្ជបណ្ឌិតដែលទទួលបន្ទុក
ផ្សេងៗ
- ចូលរួមក្នុងព្រឹត្តិការណ៍របស់សាលា សិក្ខាសាលា និងវ័គ្គបណ្តុះបណ្តាលផ្សេងៗ
- អនុវត្តតាមកម្មវិធីបង្ការដែលកំណត់ដោយអាជ្ញាធរសុខាភិបាល និងសាលារៀន
- ជួយដល់ក្រុមការងារផ្នែកសុខភាពនៅពេលដែលត្រូវការ
- អាចបំពេញការងារសម្រាប់កិច្ចការដែលត្រូវការសម្រាប់ស្ថានភាពបន្ទាន់ផ្សេងៗ
- ប្រមូលសំរាមស្របតាមច្បាប់អនាម័យដែលបានកំណត់