អ្នកអប់រំផ្នែកសុខភាព និងសុខភាពបន្តពូជ និងពេទ្យឆ្មប

ពិពណ៌នាការងារ

ផ្តល់ការអប់រំសុខភាពផ្លូវភេទសមស្របតាមអាយុ ផ្តល់ការប្រឹក្សាជាបុគ្គល និងសេវាកម្មឆ្មបដល់សិស្ស និងក្រុមគ្រួសារ។ សេវាកម្មទាំងអស់នេះមានគោលបំណងលើកកម្ពស់អាកប្បកិរិយាដែលមានសុវត្ថិភាព កាត់បន្ថយសកម្មភាពផ្លូវភេទដែលមានហានិភ័យ និងគាំទ្រដល់សុខុមាលភាពសិស្សានុសិ្សទូទៅតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកសុខភាព ផ្នែកអប់រំ និងផ្នែកសង្គម។

នាយកដ្ឋាននាយកដ្ឋានសុខភាព
រាយការណ៍ផ្ទាល់ទៅកាន់ប្រធានផ្នែកសុខភាព
ប្រភេទកិច្ចសន្យាកិច្ចសន្យារយៈពេលមានកំណត់ (FDC) - ចាប់ពីខែកញ្ញាដល់ខែធ្នូ
ម៉ោងធ្វើការ40 ម៉ោង/សប្តាហ៍ កាលវិភាគធ្វើការបត់បែនអាស្រ័យលើតម្រូវការរបស់នាយកដ្ឋាន (ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍)

ទំនួលខុសត្រូវចម្បង

អ្នកអប់រំផ្នែកសុខភាព និងសុខភាពបន្តពូជ

  • ធ្វើកិច្ចតែងការបង្រៀន និងរៀបចំកម្មវិធីសិក្សា និងកាលវិភាគដែលស្របតាមការផ្លាស់ប្តូរក្នុងនាយកដ្ឋានគរុកោសល្យ
  • បង្កើតសម្ភារៈ និងបរិក្ខាក្នុងការបង្រៀន និងបង្កើតវិធីសាស្ត្របង្រៀនដែលមានភាពច្នៃប្រឌិតដើម្បីបង្រៀនសិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព
  • កែសម្រួល និងធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ ដោយផ្អែកលើការសិក្សាអំពីរោគរាតត្បាត និងរួមបញ្ចូលលំហាត់ជាក់ស្តែងទៅក្នុងការបង្រៀន
  • ជ្រើសរើសសម្ភារៈបង្រៀនដែលសមរម្យសម្រាប់សិស្សានុសិស្សក្នុងការប្រឹក្សាយោបល់ជាមួយប្រធានផ្នែកសុខភាព និងដាក់ការបញ្ជាទិញផ្សេងៗប្រសិនបើចាំបាច់
  • ធានាបាននូវការថែទាំត្រឹមត្រូវនូវរាល់ឧបករណ៍ប្រើប្រាស់វិជ្ជាជីវៈទាំងអស់

ពេទ្យឆ្មប

  • បង្កើតបរិយាកាសដែលកក់ក្តៅសម្រាប់អ្នកជំងឺ និងគ្រប់គ្រងសកម្មភាពជាមួយនឹងរបៀបវារៈដែលបានរៀបចំទុក និងរក្សាកំណត់ត្រាអ្នកជំងឺ
  • ធ្វើការសម្ភាសន៍បុគ្គលអំពីសុខុមាលភាពខាងអារម្មណ៍ សុខភាពផ្លូវភេទ ការពន្យារកំណើត ការមានផ្ទៃពោះ និងជំងឺកាមរោគសម្រាប់សិស្សានុសិស្ស
  • រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពន្យារកំណើត អនាម័យ និងរបបអាហារ និងចែករំលែកលទ្ធផលសម្រាប់ការសិក្សាអំពីរោគរាតត្បាត
  • ផ្តល់ការប្រឹក្សាផ្នែករោគស្ត្រី ការពន្យារកំណើតបន្ទាន់ និងការបញ្ជូនបន្តសម្រាប់ការថែទាំឯកទេស
  • ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកាមរោគ ផ្តល់ការប្រឹក្សាមុនពេលរំលូតកូន និងធ្វើការបញ្ជូនបន្ត
  • ផ្តល់ព័ត៌មានតាមរយៈមធ្យោបាយផ្សេងៗ និងរាយការណ៍ពីសកម្មភាពប្រចាំខែដល់អ្នកគ្រប់គ្រង និងវេជ្ជបណ្ឌិតដែលទទួលបន្ទុក

ផ្សេងៗ

  • ចូលរួមក្នុងព្រឹត្តិការណ៍របស់សាលា សិក្ខាសាលា និងវ័គ្គបណ្តុះបណ្តាលផ្សេងៗ
  • អនុវត្តតាមកម្មវិធីបង្ការដែលកំណត់ដោយអាជ្ញាធរសុខាភិបាល និងសាលារៀន
  • ជួយដល់ក្រុមការងារផ្នែកសុខភាពនៅពេលដែលត្រូវការ
  • អាចបំពេញការងារសម្រាប់កិច្ចការដែលត្រូវការសម្រាប់ស្ថានភាពបន្ទាន់ផ្សេងៗ
  • ប្រមូលសំរាមស្របតាមច្បាប់អនាម័យដែលបានកំណត់

ប្រវត្តិរូបដែលត្រូវការ

សញ្ញាប័ត្រពេទ្យឆ្មប

ការបណ្តុះបណ្តាលបន្ថែមអាចមានអាទិភាព៖ ការស្តាប់េហ្វ្រកង់សំឡេង (Ultrasound) ការស្តាប់សកម្ម ការព្យាបាលដោយចលនា ការរំលាសាច់ដុំ -ល-

យ៉ាងហោចណាស់មានបទពិសោធន៍ផ្នែកព្យាបាលរយៈពេលមួយឆ្នាំ បទពិសោធន៍វិជ្ជាជីវៈក្នុងវិស័យអប់រំសុខភាព និងផ្លូវភេទ

មានបទពិសោធន៍ក្នុងកិច្ចការបណ្តុះបណ្តាល

ភាសា​ខ្មែរ និង​អង់គ្លេស​ជា​កាតព្វកិច្ច បើចេះភាសា​បារាំង​គឺកាន់តែល្អ

ជំនាញ និងសមត្ថភាពដែលត្រូវការ

សមត្ថភាពក្នុងការដោះស្រាយក្នុងស្ថានភាពដែលមានសម្អាធខាងអារម្មណ៍

អាចធ្វើការងារជាក្រុមបានយ៉ាងល្អ

មានជំនាញក្នុងការសង្កេត

មានភាពបត់បែន និងសមត្ថភាពក្នុងការសម្របខ្លួន ព្រមជាមួយនឹងជំនាញផ្នែកទំនាក់ទំនង

មានការតាំងចិត្តខ្ពស់ក្នុងការធ្វើការជាមួយកុមារ និងកុមារពេញវ័យ

អាចរក្សាការសម្ងាត់បាន

គោរពតាមនីតិវិធី និងប្រូតូកូលដែលត្រូវបានអនុវត្តជាមួយនឹងនាយកដ្ឋានសុខភាព

ការ​គោរព​ច្បាប់​អនាម័យ និង​ច្បាប់សុខភាព

ជំនាញកុំព្យូទ័រ

ចេះប្រើប្រាស់កម្មវិធី Word, Excel និង PowerPoint បានស្ទាត់ជំនាញ

តើអ្នកចង់ចូលរួមធ្វើការជាមួយយើងទេ សូមផ្ញើ CV របស់អ្នកមកយើងខ្ញុំ!

បង្ហោះ CV *
Maximum file size: 1 GB
បង្ហោះ Cover Letter
Maximum file size: 1 GB

ទីតាំងការិយាល័យ

ឱកាសការងារផ្សេងទៀត

ដំណឹងជ្រើសរើសបុគ្គលិកទាំងអស់ជាមួយ ហេបភីច័ន្ទតារា ដែលរួមទាំងមុខតំណែងជាអ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ។

ជំនួយការឪពុកម្តាយធម៌

ប្រមូល និងចងក្រងសំបុត្រកាតប៉ុស្តាល់របស់ឪពុកម្តាយធម៌ ដែលរួមមានរូបភាព អត្ថបទ គំនូរ និងការឆ្លើយតបផ្ទាល់ខ្លួន ហើយប្រគល់ជាកញ្ចប់ដល់សិស្សានុសិស្ស ព្រមទាំងយករូបភាពរបស់កុមារដែលបានទទួល។ ជួយក្នុងការទិញក្រដាសខ្ចប់កាដូរពីទីផ្សារ ការវាស់វែង និងការចែកឯកសណ្ឋាន។

នាយកដ្ឋានទំនាក់ទំនង & ឪពុកម្តាយធម៌
រាយការណ៍ផ្ទាល់ទៅកាន់នាយកផ្នែកទំនាក់ទំនង & ឪពុកម្តាយធម៌
ប្រភេទកិច្ចសន្យាកិច្ចសន្យាការងារគ្មានរយៈពេលកំណត់ (UDC)
ម៉ោងធ្វើការ40 ម៉ោង/សប្តាហ៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

ទំនួលខុសត្រូវចម្បង

1- ធានាឱ្យបាននូវការគ្រប់គ្រងល្អ និងការត្រួតពិនិត្យទំនាក់ទំនងជាមួយឪពុកម្តាយធម៌

  • បង្កើត និងរៀបចំចាត់ថ្នាក់នៃលិខិតស្នាម និងបណ្តុំឯកសារ។
  • កិច្ចការដែលទាក់ទងនឹងការឧបត្ថម្ភប្រចាំថ្ងៃផ្សេងទៀត (តាមដានកាដូរ និងរបាយការណ៍)។
  • បញ្ចូលសំបុត្រជាភាសាអង់គ្លេសទៅក្នុងបណ្តុំផ្ទុកទិន្នន័យ

2- កាតប៉ូស្កាល់

  • ថតរូបសិស្ស កែសម្រួល ហើយផ្តិតរូបថតទាំងនោះ។
  • សម្របសម្រួលការផលិតកាតជាភាសាអង់គ្លេស/បារាំង និងការគូរ គ្រូ និងសិស្សនៅកម្រិតនីមួយៗ។
  • ជួយក្នុងការផ្ទៀងផ្ទាត់កាតប៉ុស្តាល់ប្រចាំត្រីមាសសម្រាប់សិស្សប្រម៉ាណជា 1300 នាក់ ដែលម្នាក់ៗមានឪពុកម្តាយធម៌ 3 ឬ 4 នាក់។

3- សកម្មភាពផ្សេងៗ

  • បណ្តុំផ្ទុកទិន្នន័យ
  • ប្រមូលការវាស់វែងទាំងអស់ដោយសហការជាមួយ School Life ដើម្បីបញ្ជាទិញឯកសណ្ឋានថ្មី។
  • គោរពបទបញ្ញត្តិរបស់សាលា
  • ចូលរួមក្នុងកិច្ចប្រជុំតាមនាយកដ្ឋាន ឬការប្រជុំបុគ្គលិក (ក្នុងករណីដែលប្រធានផ្នែកអវត្តមាន)
  • ប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារទាំងអស់ និងបំពេញការងារដោយភាពបត់បែន

មិនអាចស្វែងរកងារដែលអ្នកចង់ធ្វើមែនទេ? សូមផ្ញើ CV និង Cover Letter របស់អ្នក និងផ្នែកការងារដែលអ្នកចាប់អារម្មណ៍មកកាន់៖ recruitment@happychandara.org